នៅរសៀលថ្ងៃទី6 ខែមករា ឆ្នាំ2026 ឯកឧត្តម លី វិចិត្រ ទីប្រឹក្សាក្រសួងមហាផ្ទៃ និងជាប្រធានមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករបានដឹកនាំក្រុមការងារមូលនិធិសប្បុរសធម៌ដើម្បីសុភមង្គលកម្មករ ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈនិងថវិកាមួយចំនួនជូនដល់បងប្អូនវីរកងទ័ពជួរមុខចំនួន ៣នាក់ មានឈ្មោះដូចខាងក្រោម÷
- លោក រដ្ឋ បញ្ញា
- លោក ជុំ សឿន
- លោក វង្ស អ៊ូជី
ដែលប្រចាំការនៅខេត្តព្រះវិហា ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិក្រាំងពន្លៃ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
សម្ភារៈរួមមាន៖
- អង្ករ 60 គីឡូក្រាម
- មី 3កេស
- ទឹកត្រី 3យួរ
- ទឹកសុីអុីវ 3យួរ
-ស្ករ 3គីឡូក្រាម
-ប៊ីចេង 3គីឡូក្រាម
- អំបិល 3គីឡូក្រាម
- ទឹកសុទ្ធ 3កេសធំ
- ផៅវើប៊េង 12គ្រឿង
- ថវិកាសរុបចំនួន 450.000រៀល។








