ស៊យនោះៗស៊យ ទើបជួបគ្រោះចរាចរណ៍នៅស្ទឹងមានជ័យ ហើយទៅវាស់កំពស់នៅប៉ុស្ដិ៍ប៉ូលីសមិនបានប៉ុន្មានថ្ងៃផង ត្រញវជួបគ្រោះថ្នាក់ចរាចរណ៍ថ្មី១ទៀត
Roth - ០៣ មិថុនា ២០២៦
image

 

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នៅម៉ោងប្រហែល៥នឹង៤០នាទីល្ងាច មានម៉ូតូសង់ពណ៍ខ្មៅ១គ្រឿង ស្លាកលេខ: ភ្នំពេញ,1MB-4913 បើកបរដោយបុរសម្នាក់ ដែលបុគ្គលល្បីខាងចូលប៉ុស្ដិ៍ប៉ូលីសប៉ុន្មានថ្ងៃមុន ក្នុងបណ្ដាញFB រឿងគ្រោះថ្នាក់ចរាចរណ៍តិចតួច បង្ករជាហិង្សានៅស្ទឹងមានជ័យ ហើយស្រែកឡូឡាថាផ្សារកណ្ដាលជាន់ផ្អៀង បានចេញពីផ្លូវ២០៥(ហាងស្រីមុំលក់ផ្លែឈើអូរឡាំពិក)ឡើងមកលើផ្លូវព្រះសីហនុ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចហ្គារ៉ាស់សាំងTotal ស្តុបអូរឡាំពិក ក៏វ៉ាស្ដាំ រថយន្ដChevrolet ពណ៌ស ស្លាកលេខ: ភ្នំពេញ,2BX-6861 បើកបរក្នុងទិសដៅស្របគ្នាដោយនារីម្នាក់ជាអ្នកបើក និងបុរសជាអ្នករួមដំណើរ បំរុងបត់ស្ដាំចូលចាក់សាំង ក៏ប៉ះគ្នាប្រាវ គៀបជាប់ម៉ូតូនៅកង់មុខរថយន្ដនោះតែម្ដង ទីតាំកើតហេតុនៅម្ដុំហ្គារ៉ាស់សាំTotal ស្តុបអូរឡាំពិក ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ក្រោយកើតហេតុមានការជជែកតឹងសសៃរ កយកខុសត្រូវរៀងៗខ្លួន ដោយមិនមានការត្រូវរ៉ូវគ្នា ម្ចាស់រថយន្ដ ក៏ហៅសម្ថកិច្ចគោលដៅអាងទឹកមកដើម្បីសម្របសម្រួល ក្រោយពេលសម្ថកិច្ចធ្វើការសម្របសម្រួលអស់រយះពេលប្រមាណ៤០នាទី ភាគីទាំងសងខាងក៏យល់ព្រមបញ្ចប់រឿង ដោយយកឡាន និងម៉ូតូទៅធ្វើការជួសជុលរៀងៗខ្លួន ។

ជាចុងក្រោយខាងម៉ូតូទាញចេញទៅទាំងការវិការហិង្សាធាក់ម៉ូតូ២-៣ជើង និងរោទិ៍ម៉ូតូចាកចេញទៅ រីឯម្ចាស់រថយន្ដក៏អរគុណដល់កម្លាំងសមត្ថកិច្ចដែលជួយសម្របសម្រួល៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣