លោក ដូណាល់ ត្រាំ បញ្ជាក់ថា លោក ពូទីន ត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សាភិបាលសន្តិភាពសម្រាប់តំបន់ហ្គាហ្សា
Roth - ២១ មករា ២០២៦
image

ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់អ្នកសារព័ត៌មានដូចដែលត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានរ៉យទ័រស៍ថា «លោក [ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន] ត្រូវបានអញ្ជើញ»។

 

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃចន្ទថា លោក ពូទីន បានទទួលការអញ្ជើញរបស់លោក ត្រាំ ឱ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សា។

 

លោក ប៉េសកូវ បានបន្ថែមថា រុស្ស៊ីកំពុងសិក្សាព័ត៌មានលម្អិតទាំងអស់ទៅលើសំណើក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ហើយសង្ឃឹមថានឹងបង្កើតទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់ពីកិច្ចការទាំងអស់នោះ។

 

សេចក្តីថ្លែងការណ៍នោះបានធ្វើឡើងបន្ទាប់ពីអ្នកសារព័ត៌មាន Bloomberg លោក អាឡិច វីកខាម (Alex Wickham) បាននិយាយថា លោក ត្រាំ ចង់ធ្វើពិធីចុះហត្ថលេខាសម្រាប់ក្រុមប្រឹក្សាសន្តិភាពតំបន់ហ្គាហ្សានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ប៉ុន្តែប្រទេសដែលចូលរួមជាក់លាក់នៅតែមិនច្បាស់លាស់។

 

រដ្ឋជាច្រើនក្នុងចំណោមរដ្ឋទាំងនោះដែលត្រូវបានអញ្ជើញ ចង់ឱ្យទីក្រុងវ៉ាស៊ីនតោនសរសេរឡើងវិញនូវលក្ខខណ្ឌនៃឯកសារនេះ។ នេះបើយោងតាមការចង្អុលបង្ហាញរបស់អ្នកសារព័ត៌មានរូបនេះ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣