នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង ចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ
Roth - ១១ មីនា ២០២៦
image

(រាជធានីភ្នំពេញ)៖ ដើម្បីបង្កលក្ខណៈងាយស្រួល និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសេវាសាធារណៈជូនប្រជាពលរដ្ឋ នៅរសៀលថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២៦ នេះ លោកអនុសេនីយ៍ឯក ចែម សូយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលពន្សាំង បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់តាមខ្នងផ្ទះ។

សកម្មភាពនេះ បានធ្វើឡើងនៅក្នុងភូមិសាស្ត្រសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ លោកអនុសេនីយ៍ឯក ចែម សូយ បាននាំយកអត្តសញ្ញាណប័ណ្ណដែលបានធ្វើរួចរាល់ ទៅប្រគល់ជូនដល់ដៃប្រជាពលរដ្ឋ ជាពិសេសចាស់ជរា និងអ្នកដែលមានធុរៈមមាញឹក មិនអាចមកទទួលយកនៅប៉ុស្តិ៍រដ្ឋបាលដោយផ្ទាល់បាន។

ការចុះបម្រើសេវាដល់មាត់ទ្វារផ្ទះនេះ មិនត្រឹមតែជួយកាត់បន្ថយពេលវេលា និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសកម្មភាពជិតស្និទ្ធរវាងនគរបាល និងប្រជាជន ស្របតាមទិសដៅរបស់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងសង្កាត់ពន្សាំង បានសម្ដែងនូវក្ដីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងនគរបាលប៉ុស្តិ៍ ដែលបានលះបង់កម្លាំងកាយចិត្ត ចុះមកបម្រើសេវាជូនពួកគាត់ដល់ទីកន្លែងដោយមិនគិតការនឿយហត់៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣