អាជ្ញាធរខណ្ឌព្រែកព្នៅ និងមន្ទីរបរិស្ថាន រួមគ្នាផ្សព្វផ្សាយវិធានការទប់ស្កាត់ការដុតសំរាម ដើម្បីកាត់បន្ថយការបំពុលខ្យល់ក្នុងសង្កាត់ពន្សាំង
Roth - ២៦ កុម្ភៈ ២០២៦
image

នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ជិន ប៊ុណ្ណរិទ្ធី អនុប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ រួមជាមួយលោក ភោគ សុឃឿន តំណាងរដ្ឋបាលខណ្ឌព្រែកព្នៅ និងលោក ឈួន ឆាំ ចៅសង្កាត់ពន្សាំង បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការដុតសំរាម ដើម្បីការពារគុណភាពខ្យល់សាធារណៈនៅក្នុងមូលដ្ឋាន កិច្ចប្រជុំក៏មានការចូលរួមពីលោក លោកស្រី មេភូមិ អនុភូមិ សមជិកភូមិ ២៤ភូមិផងដែរ ។

 

គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពង្រឹងការយល់ដឹងដល់លោក លោកស្រីមេភូមិ អនុភូមិ ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានអំពីផលប៉ះពាល់អវិជ្ជមាននៃការដុតសំណល់ផ្សេងៗ ដែលជាមូលហេតុចម្បងបង្កឱ្យមានផ្សែងពុលក្នុងបរិយាកាស។ ចំណុចសំខាន់ៗដែលបានលើកឡើងរួមមាន៖ ជម្រុញឱ្យមានការបញ្ឈប់រាល់សកម្មភាពដុតសំរាមតាមទីវាល ឬតាមគេហដ្ឋាន ដែលបង្កជាផ្សែងពុលប៉ះពាល់ដល់សុខភាពសាធារណៈ និងណែនាំឱ្យម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋរៀបចំទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីឱ្យភ្នាក់ងារប្រមូលសំរាមដឹកជញ្ជូនទៅទីលានចាក់សំរាមតាមបច្ចេកទេស។

ការពង្រឹងកិច្ចសហការរវាងអាជ្ញាធរសង្កាត់ ប៉ុស្តិ៍នគរបាល និងមន្ត្រីជំនាញបរិស្ថាន ដើម្បីតាមដាន និងអប់រំអ្នកដែលនៅបន្តអនុវត្តការដុតសំរាមខុសច្បាប់។

 

"ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងការឈប់ដុតសំរាម គឺជាកត្តាចាំបាច់បំផុតក្នុងការថែរក្សាបរិស្ថាន និងខ្យល់ដង្ហើមដែលស្អាតសម្រាប់យើងទាំងអស់គ្នា"។

 

ទិសដៅបន្ត៖

អាជ្ញាធរសង្កាត់ពន្សាំងនឹងបន្តចុះផ្សព្វផ្សាយដោយផ្ទាល់ដល់តាមខ្នងផ្ទះ និងទីតាំងអាជីវកម្មនានា ដើម្បីធានាថាព័ត៌មាន និងវិធានការនេះត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពខ្ពស់បំផុត។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣