ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បីតាមដានវឌ្ឍនភាពនៃការងារ
Roth - ២០ មករា ២០២៦
image

នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដើម្បីតាមដានវឌ្ឍនភាពនៃការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។

 

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញចំណាប់អារម្មណ៍មួយចំនួន ទៅលើសំណើដែលអនុគណៈកម្មការទាំង៦បានលើកឡើង ព្រមទាំងបានផ្តល់អនុសាសាន៍ ដើម្បីពង្រឹងការងារសម្របសម្រួល និងការរៀបចំ និងធានាឱ្យបាននូវប្រសិទ្ធភាព និងជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលនេះ។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣