កាលពីល្ងាចថ្ងៃពុធ ទី៧ ខែមករា ២០២៦ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា កម្ពុជាបានចាប់បញ្ជូនពលរដ្ឋចិនចំនួន៣នាក់ រួមមាន លោក ចេនហ្ស៊ី និងបក្សពួក២នាក់ ទៅប្រទេសចិន តាមសំណើរបស់អាជ្ញាធរមានសមត្ថកិច្ចនៃសាធារណរដ្ឋប្រជាមានិតចិន។ បើយោងតាមកាសែតស៊ីស៊ីថាមស៍ ភាសាចិន ដែលចេញផ្សាយព័ត៌មាននេះបានឲ្យដឹងដែរថា លោក ចេន ហ្ស៊ី ដែលអាជ្ញាធរកម្ពុជាចាប់បញ្ជូនទៅឲ្យចិន ជាឧកញ៉ា ចេន ហ្ស៊ី ម្ចាស់សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុប ដែលអាមេរិក និងអង់គ្លេស រឹបអូសទ្រព្យសម្បត្តិ និងចោទប្រកាន់ថាជាមេខ្លោងដ៏ធំក្នុងបទល្មើសចាប់បង្ខំមនុស្សឲ្យធ្វើការនៅក្នុងបណ្តាញឧក្រិដ្ឋកម្មឆបោកអនឡាញនៅកម្ពុជា។

