គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៧ ប្រវែង ៤៥,៥០គីឡូម៉ែត្រ ត្រូវបានបញ្ចប់ និងត្រៀមសម្ពោធនាថ្ងៃទី៧ ខែកក្កដា ខាងមុខនេះ
Roth - ១៥ មិថុនា ២០២៦
image

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ប្រវែងសរុប ៤៥,៥០គីឡូម៉ែត្រ ចាប់ពីទីប្រជុំជនស្គន់ ស្រុកជើងព្រៃ រហូតដល់ក្រុងកំពង់ចាម សម្រេចការអនុវត្តបានពេញលេញ ១០០% ហើយ។ 

ដោយមានណែនាំចង្អុលបង្ហាញពីឯកឧត្ដម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារបច្ចេកទេសក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមហ៊ុនសាងសង់CRBC និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ខ្វាងចូវវ៉ាងអាន ដឹកនាំដោយ លឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសលម្អិត និងធ្វើពិធីប្រគល់-ទទួល កំណាត់ខ្សែផ្លូវដ៏សំខាន់មួយនេះ។ 

ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវសេដ្ឋកិច្ចដ៏សំខាន់ ដើរតួនាទីជាសរសៃឈាមសេដ្ឋកិច្ចក្នុងការតភ្ជាប់តំបន់កណ្តាលទៅភាគឦសាននៃប្រទេស ជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិផល និងផលិតផលឧស្សាហកម្ម ព្រមទាំងរួមចំណែកលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច សង្គម និងការវិនិយោគនៅតាមបណ្តោយខ្សែផ្លូវ។
សូមជម្រាបជូនថា កំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) គ្រោងប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣