ព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនអតីតយុទ្ធជនចំនួន ២០គ្រួសារ ដែលរស់នៅទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខានាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះខ្យល់កន្រ្តាក់ និងអ៊ុំពូមីងដែលជាអតីតយុទ្ធជនដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។
សម្ភារៈសាខាផ្ដល់ជូនដល់គ្រួសារអតីតយុទ្ធជនក្នុងមួយគ្រួសារទទួលបាន៖ ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ឃីតចំនួន ១(មុង១ ភួយ១ ក្រមា១ សារុង១) ថវិកាចំនួន ១០ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាម មាន់ ១០ក្បាល ទា ១០ក្បាល ជាអំណោយផ្ទាល់របស់ឯកឧត្តម ប្រធានណៈកម្មាធិសាខាខេត្ត។
ចំណែកប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងមួយគ្រួសារ÷អង្ករ ១បាវ ស្មើនឹង ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ ឃីតចំនួន ១(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន ១០ម៉ឺនរៀល៕
















